Romelu Lukaku បបួល Zlatan Ibrahimovic ដាល់គ្នានៅក្នុងពានរង្វាន់ Coppa Italia (មានវីដេអូ)
Romelu Lukaku និង Zlatan Ibrahimovic បានប៉ះទង្គិចគ្នាក្នុងអំឡុងពេលការប្រកួតនៅពានរង្វាន់ Coppa Italia វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។
ខ្សែប្រយុទ្ធទាំង២ខាងលើបានទង្គិចគ្នានិងឈ្លោះគ្នានៅចុងវគ្គទី១ ដោយអតីតសមាជិក Manchester United ទាំង២រូបនេះបានប្រើពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ដោយ Zlatan បានជេរ Lukaku ថាជាសត្វលា ប៉ុន្តែ Lukaku និយាយថា Zlatan ពានជេរប្រមាថដល់ម្ដាយរបស់គេ រួចគេក៏តបទៅវិញដោយនិយាយបំពានទៅកាន់គ្រួសារ Zlatan វិញ។
យ៉ាងណាក្តីនៅក្នុងការប្រកួតត្រូវគេរាយការណ៍មកថា Romelu Lukaku បានបបួល Zlatan Ibrahimovic ទៅដាល់គ្នានៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់វិញ ប្រសើរជាងការប្រើប្រាស់ពាក្យប្រមាថបែបនេះ។
សម្រាប់លទ្ធផលនៅក្នុងការប្រកួតវិញ Inter Milan ជាអ្នកឡើងទៅជុំបន្ទាប់ក្រោយពីយកឈ្នះលើ AC Milan ២ទល់នឹង១ រួចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។
ទស្សនាវីដេអូ៖