
លោក ប៉ែន ផាត និយាយថា បើកម្ពុជាបន្តលេងការពារ៨ នឹងពិបាកឈ្នះគេ
លោក ប៉ែន ផាត អតីតខ្សែម្រើជម្រើសជាតិកម្ពុជាអំឡុងសម័យសង្គមរាស្ត្រនិយម និងសាធារណដ្ឋខ្មែរមើលឃើញថា ការលេងផ្ដោតលើការពារច្រើន ដល់ថ្នាក់៨នាក់ទៅហើយនោះពីក្រុមកម្ពុជា នឹងមិនមានប្រសិទ្ធភាពទេ។
អតីតកីឡាករក្លិប Rajpracha រូបនេះបានសរសេរថា “៖សុំទោសទៅបើគោព្រៃយើងលេង ការពារ ៨ នាក់ បានបាល់បោះផ្លោងអោយខ្សែ ប្រយុទ្ទ មានតែម្នាក់ ឫពីរ នោះ ទៅលេងណាក៏ពិបាក់ឈ្នះគេ ដែរ ? ហើយអត់មានប្រយុទ្ទស្លាប អត់មានខ្សែការពារស្លាប ?លេងតែបោះអោយរត់ ? តែយ៉ាងណាក៏ ខ្ញុំជាខ្មែរនៅតែ គ្រាំទ្រ គោព្រៃ លុះដល់ក្ស័យ
។”
គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ម្ចាស់ផ្ទះឥណ្ឌា ២ទល់នឹង០ ក្នុងវគ្គជម្រុះ AFC Asian Cup 2023។
២ប្រកួតចុងក្រោយនេះ ពោលបូកទាំងពេលឈ្នះទីម័រខាងកើតក្នុងប្រកួតមិត្តភាព គេឃើញថា លោក Keisuke Honda បានផ្ដោតលើការពារច្រើនជាងមុន និងវាយបក ខុសពីការផ្ដោតលើ build up ដែលតែងតែអនុវត្តពីមុន៕