ព្រះខ័នរាជស្វាយរៀង ឡើងមកកំពូលតារាង ខណៈយុវជនបាទី នៅតែមិនអាចរកគ្រាប់បាល់បាន
ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ នាសប្តាហ៍ទី៥ នៅថ្ងៃទី១៤ ខែមីនា ដោយក្រុម ព្រះខ័នរាជស្វាយរៀង យកឈ្នះ អគ្គិសនីកម្ពុជា ៣ទល់០ ឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន ខណៈដែលក្រុមសាលាបាល់ទាត់ជាតិបាទី បរាជ័យក្រោមថ្វីជើង អាសុីអឺរ៉ុប យូណាយធីត ៤ទល់០ នៅតែរក្សាកំណត់ត្រាមិនទាត់ចូល។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារជើងឯក រកបានដោយកីឡាករ PEDRO AUGUSTO ២ គ្រាប់ម្នាក់ឯង នៅនាទីទី ២០ នឹង ៨៦ ស្របពេលដែលខ្សែការពារ សំអឿន ពិដោរ រកបានមួយគ្រាប់នៅនាទី ៦២ ។ ចំណែកឯគ្រាប់បាល់ជ័យជម្នះរបស់ក្រុម អាសុីអឺរ៉ុប លើក្រុមយុវជនបាទី រកបានដោយកីឡាករ ឡាយ រស្មី មួយគ្រាប់នៅនាទី ៣៥ ខណៈដែលខ្សែប្រយុទ្ធ EMRAN រកបាន ៣ គ្រាប់ (Hat-trick) នៅនាទី ៦២, ៦៦ នឹង ៧៧ ។
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ឡើងមកឈរកំពូលតារាង នៃលិគកំពូលកម្ពុជា បណ្តោះអាសន្នដោមាន ១៣ពិន្ទុក្នុងដៃ រង់ចាំមើលក្រុម ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ នៅថ្ងៃស្អែក នាវេលាម៉ោង ៦ ល្ងាច លើវាលស្មៅធម្មជាតិកីឡដ្ឋាន SMART RSN ៕