ច្រឹង ពលរដ្ឋ នឹង រឹង ប៊ុនហៀង ប៉ះក្រុមចាស់ ខណៈអ្នកចាំទីទ័ពថាមិនខ្លាចបាល់ពីចំងាយឡើយ
ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០នេះ នាសប្តាហ៍ទី៥ ដោយក្រុម វិសាខា ត្រួវទទួលស្វាគមន៍ក្រុម កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព នាវេលាម៉ោង ៦ ល្ងាច លើកីឡដ្ឋាន ព្រីនស៍ ខណៈដែលអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក៏បានលើកឡើងអំពីអតីតមិត្តរួមក្រុមផងដែរ។
អ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន បាននិយាយថា៖ ចំពោះខ្ញុំ មិនដែលខ្លាចរអាជាការទាត់បាល់ពីចំងាយ ឫការទាត់ខ្លាំងទេ ហើយអតីតមិត្តរួមក្រុមរបស់ខ្ញុំ ច្រឹង ពលរដ្ឋ នឹង រឹង ប៊ុនហៀង ក៏ដូចជាកីឡាករបរទេស FAEEZ ខ្ញុំក៏បានដឹងអំពីសមត្ថភាពរបស់ពួកគាត់ដែរ។ ច្រឹង ពលរដ្ឋ ធ្លាប់ស៊ុតបាល់ពីចំងាយ ២លើក មកនារដូវកាលថ្មីនេះ ស្របពេលដែល រឹង ប៊ុនហៀង បង្ហាញខ្លួនមិនបានមួយប្រកួតពេញផង រកបាន ២គ្រាប់ ផងដែរ ពោលគឺបានផ្លាស់ប្តូនៅនាទីទី ៧០ ក្នុងជួយក្រុមវាយបកយកឈ្នះលើ សូលទីឡូអង្គរ ៧ទល់១ ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ នេះក៏មានការប្រកួត ៣ គូផ្សេងទៀតសម្រាប់សប្តាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជា រួមមាន អង្គរថាយហ្គឺរ ប្រកួតជាមួយ ភ្នំពេញក្រោន, សូលទីឡូអង្គរ តទល់ជាមួយ នគរបាលជាតិ នឹង គិរីវង់សុខសែនជ័យ ទទួលស្វាគមន៍ ណាហ្គាវើលដ៍ នាខេត្តតាកែវ៕