Bielsa ចាយលុយជំនួយការដោយខ្លួនឯងក្នុងកុងត្រាថ្មី Leeds
អ្នកចាត់ការក្លិប Leeds United លោក Marcelo Bielsa ត្រូវបានគេរាយការណ៍ថា នឹងចេញប្រាក់ខែឲ្យក្រុមការងារគ្រូដោយខ្លួនឯងបន្ទាប់ពីយល់ព្រមលក្ខខណ្ឌលើកិច្ចសន្យាថ្មីនៅរដូវកាលក្រោយ។
ក្នុងកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Elland Road បុរសជនជាតិអាហ្សង់ទីនេះបានបូកបញ្ចូលទាំងប្រាក់ឈ្នួលសម្រាប់ក្រុមជំនួយការរបស់លោកជាមួយគ្នាតែម្ដង។
លោក Bielsa បាននាំ Leeds វិលទៅត្រឡប់ទៅក្របខណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ ហើយលោកក៏ក្លាយជាគ្រូបង្វឹកដ៏មានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្រក្លិបនេះដែរ។
គួរដឹងដែរថា លោក Marco Bielsa បានចូលដឹកនាំ Leeds United នៅឆ្នាំ២០១៨ និងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ តែមិនបានឡើងទៅកាន់ Premier League ឡើយ ដោយចាញ់ Derby County ក្នុងវគ្គ Play-Off។
នៅរដូវកាល២០១៩/២០២០ នេះ អតីតគ្រូបង្គោលឈីលី និង Athletic Bilbao បានដឹកនាំ Leeds United ឈ្នះជើងឯកក្របខណ្ឌ Championship៕