ផ្លូវការ ! Top Scorer ក្លិប អាស៊ី អឺរ៉ុប Abee ផ្លាស់ទៅ បឹងកេត
ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានប្រកាសជាផ្លូវការក្នុងការបានសម្រេចផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌរវាងក្លិប និងក្លិប ។
ខ្សែប្រយុទ្ធ Abee ជាកីឡាករដែលតែងតែរកគ្រាប់បាន អោយក្លិប AEU ហើយក្នុងរដូវកាលថ្មីនេះរូបគេកំពុងស្ថិតនៅតារាងអ្នកស៊ុតបញ្ចូលទីច្រើន ដោយរកបាន ១០ គ្រាប់ គិតត្រឹមសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា ។
ការផ្លាស់ទៅក្លិប បឹងកេត នេះនឹងធ្វើអោយក្លិបការពារតំណែងជើងឯកត្រូវបញ្ចេញកីឡាករបទេស ម្នាក់ ប៉ុន្តែក្លិប បឹងកេត មិនទាន់ប្រកាសនៅឡើងទេ ។
Abee នឹងអាចចូលលេងជាផ្លូវការបាន សម្រាប់ក្លិបថ្មីរបស់គេ នៅក្នុងការប្រកួតជើងទី២ នៃការប្រកួតលីគកំពូលកម្ពុជា ៕