Paris S.G យល់ព្រមតំលៃខ្លួនរបស់ Neymar ដែល Barcelona បានផ្តល់អោយ នៅចាំតែចុះហត្ថលេខាប៉ុណ្ណោះ
ការផ្ទេរកីឡាករក្នុងតំលៃថ្លៃនិងបានកើតឡើងឆាប់ៗរវាងក្លឹបយក្សពីរក្នុងតំបន់អឺរ៉ុប ជុំវិញការដោះដូរលើខ្សែប្រយុទ្ធជនជាតិប្រេស៊ីល។
លោក Francess Aguilar អ្នកការសែតមកពី Mundo Deportivo បានរាយការណ៏ថា Paris S.G បានយល់ព្រមតំលៃ ១៦០លានផោនពី Barcelona ដែលចង់បាន Neymar ត្រឡប់មកវិញ។ ដោយតំលៃនោះនិងត្រូវបង់ជាពីរដំណាក់កាលដាច់ពីគ្នា ដោយមិនមានការផ្លាស់ប្តូរកីឡាករណាម្នាកចេញពី Barcelona ទៅកាន់ Paris S.G ឡើយ។
ដោយឡែកលោក Fernando Polo ក៏ជាអ្នកការសែតមកពី Mundo Deportivo បានអោយដឹងដែរថា កិច្ចព្រមព្រៀងឯកសាររបស់ក្រុមទាំងពីរមិនទាន់ឈានចូលដល់ការចុះហត្ថលេខានោះទេ។ ក្រុមទាំងពីរនិងណាត់ជួបគ្នាក្នុងទីក្រុង Paris ឆាប់ៗដើម្បីចុះកិច្ចសន្យាទិញដូរខ្សែប្រយុទ្ធជនជាតិប្រេស៊ីលម្នាក់នេះ។
គួរបញ្ចាក់ថា ថ្ងៃទី២ ខែកញ្ញា ទីផ្សារទិញដូរកីឡាករនិងបិទទ្វារ ដូច្នេះវាមានពេលគួរសមដើម្បីអោយក្រុមទាំងពីរ រៀបចំឯកសារ និងជជែកបន្ថែមលើការផ្លាស់ប្តូរដ៏ធំមួយនេះ៕