លោក Gareth Southgate កំពុងរង់ចាំដំណឹងចុងក្រោយពីរបួស Trent Alexander-Arnold
លោក Gareth Southgate បាននិយាយថាអង់គ្លេសនឹងកំពុងរងចាំការវាយតម្លៃពីបញ្ហារបួសរបស់កីឡាករ Trent Alexander-Arnold ក្នុងរយៈពេលចន្លោះពី ២៤ ទៅ ៤៨ ម៉ោងទៀត បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះបានប្រកួតកម្ពៅសាច់ដុំជាមួយក្រុមជម្រើសជាតិ អូទ្រីស នៅទីក្រុង Middlesbrough បន្ទាប់ពីឈ្នះ១ទល់០ កាលពីយប់មិញនេះ។
គួរំលឹកថា ការដាក់បញ្ចូលកីឡាករ Alexander-Arnold ទៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត Euro ២០២០ ក្នុងនាមជាខ្សែការពារស្តាំម្នាក់ក្នុងចំណោមបួននាក់ គឺជាចំណុចដ៏សំខាន់មួយ ប៉ុន្តែការប្រកួតរបស់គេអាចស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពី Arnold បានដើរចេញពីការប្រកួតបន្ទាប់ពីរងរបួសភ្លៅ។
ជាមួយគ្នានោះ លោក Southgate បានប្រាប់ BBC Radio 5 Live ថា “វាមិនមែនជាស្ថានភាពល្អនោះទេ គ្រាដែលកីឡាករម្នាក់បានដើរចេញពីទីលានទាំងរបួសនោះ យើងនឹងដឹងព័ត៌មានលម្អិតបន្ថែមទៀតក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងទៀត។ វាហាក់ដូចជារបួសភ្លៅ តែបើនិយាយពីធ្ងន់ធ្ងរដល់កម្រិតណាយើងមិនទាន់ដឹងនៅឡើយទេ”៕