Pep នឹងខកខាន២ប្រកួតនៅ Premier League ព្រោះត្រូវវះកាត់ខ្នង
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola គ្រោងនឹងខកខានការប្រកួត Premier League ចំនួន២ប្រកួតបន្ទាប់ពីទទួលការវះកាត់ខ្នង។
លោក Guardiola វ័យ៥២ឆ្នាំមានបញ្ហាខ្នង និងបានធ្វើដំណើរទៅក្រុង Barcelona សម្រាប់ការព្យាបាលបន្ទាន់។
ក្រុមមេឃខៀវ ត្រូវជួប Sheffield United នៅថ្ងៃអាទិត្យ និងទទួល Fulham នៅថ្ងៃទី០២ ខែកញ្ញា នៅ Etihad Stadium។
លោក Guardiola ត្រូវបានគេរំពឹងថានឹងត្រឡប់មកបំពេញកាតព្វកិច្ចវិញបន្ទាប់ពីចប់ FIFA Day។
ជំនួយការអ្នកចាត់ការទូទៅលោក Juanma Lillo នឹងរ៉ាប់រងការងារក្រុមធំជំនួសទាំងការហ្វឹកហាត់ និងការប្រកួត៕