ប្រវត្តិតស៊ូខ្លីៗរបស់ ខ្សែការពារ Chelsea (Thiago Silva)
នៅពេល Thiago Silva អាយុ ២០ ឆ្នាំរូបគេបានផ្លាស់ទៅ FC Porto ក្នុងឆ្នាំ ២០០៤ ។បន្ទាប់ពីលេងបានចំនួន ១៤ ប្រកួតឲ្យក្លិប Porto B គេត្រូវបានក្លិប Dynamo Moscow ខ្ចីជើង ទីនោះហើយដែលជាកន្លែង Silva ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេង។គេបានចំណាយពេល ៦ ខែនៅមន្ទីរពេទ្យហើយសំរេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ប៉ុន្តែត្រូវបានម្តាយរបស់គេបញ្ចុះបញ្ចូលឱ្យពិចារណាឡើងវិញ។
បន្ទាប់មក Silva បានត្រលប់ទៅប្រទេសប្រេស៊ីល (ទៅលេងនៅក្លិបដើមរបស់គេវិញ Fluminense) ក្នុងឆ្នាំ ២០០៦ គេក៏បានក្លាយជាអ្នកការពារដ៏ឆ្នើមម្នាក់នៅក្នុងប្រទេសប្រេស៊ីលដោយមិនគួរឲ្យជឿ៣ឆ្នាំក្រោយមកទៀត គេក៏បានផ្លាស់ទៅ AC Milan ក្នុងតំលៃ ១០ លានផោន។ បន្ទាប់ពីចំណាយពេល៣ឆ្នាំនៅអ៉ីតាលី Silva ក៏បានផ្ទេរទៅកាន់ PSG នៅបារាំងក្នុងឆ្នាំ២០១២។ បន្ទាប់ពីបានចំណាយពេល៨ឆ្នាំនៅ PSG, Silva ក៏បានផ្ទេរទៅ Chelsea ដោយគ្មានតម្លៃខ្លួន ក្នុងអាយុ៣៥ឆ្នាំ បន្ទាប់មកទៀតក៏បានលើកពាន Champion League ក្នុងពេលនោះតែម្តង៕