
Xavi ឈឺចាប់រឿង Demebele ត្រៀមចេញពី Barca ទៅ PSG
លោក Xavi Hernandez គ្រូបង្គោល FC Barcelona ថ្លែងថា Moussa Dembele ត្រៀមចាកចេញពីក្រុមហើយ និងគ្រោងទៅចូលរួមជាមួយ Paris Saint Germain។
ខ្សែបម្រើប្រយុទ្ធបារាំងខាងលើជាកីឡាករបម្រុងពេល Barcelona ឈ្នះ AC Milan ប្រកួតមិត្តភាពនៅថ្ងៃពុធ ទី០២ ខែសីហា នេះ។
លោក Xavi អះអាងថា ពិតជាខកចិត្តដែល Dembele សម្រេចចិត្តបែបនេះ ព្រោះ Barcelona ខំមើលថែគេកន្លងមក។
Demebele រកបាន៤៦គ្រាប់ពី១៨៥ប្រកួតនៅ Barcelona ចាប់តាំងពីផ្ទេរពី Dortmund ក្នងតម្លៃ១៣៥លានផោន ឆ្នាំ២០១៧។ គេបានបន្តកិច្ចសន្យា២ឆ្នាំទៀតកាលឆ្នាំទៅមិញ៕