Buffon ចូលនិវត្តន៍ពីកីឡាករហើយ
Gianluigi Buffon អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ជើងឯក World Cup បានចូលនិវត្តន៍ពីតួនាទីជាកីឡាករក្នុងវ័យ៤៥ឆ្នាំ។
លោកបានបញ្ចប់អាជីពរយៈដែលចំណាយពេល២៨ឆ្នាំ និងធ្លាប់លើកពាន World Cup 2006 រួមជាមួយនឹងពានរង្វាន់ Serie A ចំនួន១០ដងជាមួយ Juventus និង Ligue 1 ជាមួយ Paris St-Germain ។
លោកបានបញ្ចប់អាជីពដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩៥ នៅ Parma ហើយក៏ជាក្លិបចុងក្រោយមុនចូលនិវត្តន៍នេះដែរ៕