មកយល់ដឹងចំនុចខ្លះៗនៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរដូវកាលនេះ
(BC-99)
នាល្ងាចថ្ងៃនេះលទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសគូប្រកួតបាល់ទាត់ក្របខណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយដែលបានលិចចេញជាស្ថាពរហើយបើទោះជាមានក្រុមខ្លះមិនទាន់បញ្ចប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយរួចហើយក្តី។
Atalanta V Paris Saitn Germain
ក្រុមមកពី អ៊ីតាលី Atalanta បានយកឈ្នះដោយលទ្ធផលសរុប ៨-៤ លើក្រុមប្រចៀវ Valencia របស់ អេស្ប៉ាញ ទើបធ្វើអោយគេត្រូវមកប្រកួតតទល់ជាមួយជើងឯក បារាំង Ligue 1 PSG ដែលបានប្រកួតឈ្នះនៅវគ្គ១៦ក្រុមលើគូប្រជែង Dortmund ដោយលទ្ធផលសរុបទាំងពីរជើងក្នុងលទ្ធផល ៣-២។
RB Leipzig V Atletico Madrid
ក្រុមរបស់លោក Simione បានប្រកួតទម្លាក់ម្ចាស់ការពារតំណែងជើងឯករដូវកាលចាស់ Liverpool ដោយលទ្ធផលសរុបទាំងពីរជើង ៤-២។ ក្រោយពីទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅវគ្គ១៦ក្រុមនេះរួចមក AT Madrid នឹងត្រូវប៉ះប្រកួតជាមួយក្រុម RB Leipzig ដែលបានប្រកួតឈ្នះក្រុម មាន់ខ្នាយមាស Tottenham Hot Spur ដោយលទ្ធផលទាំងពីរជើង ៣-០។
Manchester City/Real Madrid V Lyon/Juventus
គូនេះ Manchester City និង Real Madrid ត្រូវប្រកួតបង្រ្គប់ជើងទី២ជាមុនសិនក្នុងខណៈដែលនៅជើងទី១ក្រុម Real Madrid បានចាញ់ក្នុងផ្ទះខ្លួនឯងដោយលទ្ធផល ១-២។ ការប្រកួតកាត់ក្តីរបស់ក្រុមទាំងពីរនឹងប្រពឹ្រត្តធ្វើឡើងនាថ្ងៃទី ៨ សីហា ខាងមុខនេះ ក្រុមដែលឈ្នះដោយលទ្ធផលសរុបនឹងត្រូវប៉ះជាមួយក្រុមដែលឈ្នះរវាង Lyon និង Juventus ។ កាលពីជើងទី១នៃវគ្គ១៦ក្រុម Lyon ដែលជាម្ចាស់ផ្ទះបានប្រកួតឈ្នះ ១-០ លើ Juventus ។
Napoli/FC Barcelona V Bayern Munich/Chelsea
កាលពីជើងទី១នៃវគ្គ១៦ក្រុម Napoli បានបន្សល់ទុកត្រឹមលទ្ធផលស្មើ ១-១ ជាមួយ Barcelona ។ នាថ្ងៃទី ៩ សីហាខាងមុខនេះក្រុមដែលឈ្នះដោយលទ្ធផលសរុបត្រូវប៉ះជាមួយក្រុមដែលឈ្នះរវាង Bayern Munich ដែលប្រកួតកាត់ក្តីជើងទី២នៃវគ្គដូចគ្នាដែរជាមួយក្រុម តោខៀវ Chelsea ។ កាលពីជើងទី១ Bayern Munich បានប្រកួតឈ្នះ ៣-០ នៅ Stamford Bridge ។
គួរបញ្ជាក់ដែរថាការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៣, ១៤, ១៥, ១៦ សីហា តែមួយជើងតែប៉ុណ្ណោះនាទីក្រុង Lisbon ប្រទេស ព័រទុយហ្គាល់។