ក្រោយផ្ទេរមក West Ham United ខ្សែបម្រើ Samir Nasri ថាខ្លួនរំភើបបំផុតដែលបានត្រលប់មកកាន់ទីលានបាល់ទាត់វិញ
ខ្សែបម្រើ Samir Nasri បានចូលរួមជាមួយ West Ham United ជាកីឡាករខ្ចីជើង រហូតដល់ដាច់រដូវកាល។ នេះបើតាមការអោយដឹងពីក្លិប នៅក្របខណ្ឌ Premier League ។
កីឡាករជនជាតិបារាំង បានវិលមកកាន់ទីលានវិញ ក្រោយអនុវត្តន៍បម្រាមរបស់ស្ថាប័នបាល់ទាត់ជាងមួយឆ្នាំរបស់ខ្លួនដោយសាររឿងពាក់ព័ន្ធសារធាតុហាមឃាត់ ក្រោយពេលរូបគេបានធ្វើការព្យាបាលបែបតំណក់ទឹកនៅសហរដ្ឋអាមេរិក។
ដោយឡែកក្រោយពីចុះកិច្ចសន្យាជាមួយ West Ham ខ្សែបម្រើ Samir Nasri បានិយាយថា ខ្លួនពិតជារីករាយណាស់ដែលបានត្រលប់មកកាន់ទីលានបាល់ទាត់វិញ ព្រោះនេះគឺជាអ្វីដែលគេរងចាំជាយូរណាស់មកហើយ។
គួររំលឹកថា អតីតសមាជិក Arsenal និង Man City ខាងលើ បានលេងអោយក្លិបចុងក្រោយរបស់ខ្លួន គឺក្លិបទួរគី Antalyaspor មុននឹងចាកចេញពីក្លិបនៅខែមករា ឆ្នាំ2018។