គ្រូបង្វឹករបស់ក្រុម Brentford និយាយអំពីផលវិបាកក្នុងការរកកីឡាករមកជំនួស Eriksen
(BC-99)
គ្រូបង្វឹក Brentford លោក Thomas Frank និយាយថា វាជាការពិបាកមួយក្នុងការរកខ្សែប្រយុទ្ធដ៏ល្អម្នាក់មកជំនួស Christian Eriksen ដែលបានផ្លាស់ទៅកាន់ Old Trafford របស់ Manchester United។
បើទោះជា Eriksen បានចំណាយពេលពាក់កណ្តាលរដូវកាលជាមួយក្រុម Brentford ក្នុងអំឡុងខែ មករា មុននេះក៏ពិតមែនតែកីឡាករខ្សែប្រយុទ្ធរូបនេះជាអ្នកស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 4-1 លើក្រុម Chelsea និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងក្នុងចំណោម 11 ប្រកួតរបស់ខ្លួនជាមួយក្រុមរហស្សនាម សំបុកឃ្មុំ នេះដែរ។
បន្ទាប់ពី Manchester United បានចុះហត្ថលេខាលើកីឡាករវ័យ 30 ឆ្នាំនៅដើមរដូវកាលនេះជាស្ថាពរលោក Frank ដែលជាគ្រូបង្វឹកនិងជាអ្នកដឹកនាំក្រុម Brentford បាននិយាយថា៖ “ខ្ញុំចង់ឱ្យគេនៅជាមួយយើងបន្ត។ គេបាននាំមកនូវគុណភាពជាច្រើនសម្រាប់ក្រុមយើង។ យើងពិតជាមានការពិបាកក្នុងការរកអ្នកជំនួសគេនៅតំបន់ប្រយុទ្ធនេះ តែវាជាជុម្រើសរបស់ Eriksen ដែលមានក្តីសុបិន្តធំជាក្រុមរបស់យើង”។ ប៉ុន្តែយើងសង្ឃឹមថាអាចជំនួសវាដោយអ្វីដែលប្លែក”។