ទីបំផុត Young មានទ្រនំថ្មីហើយនៅលើទឹកដីនៃប្រទេសអ៊ីតាលី
(BC-99)
Ashley Young បានទៅដល់ទីក្រុង Milan អោយបានមុនការផ្លាស់ប្តូរជាផ្លូវការណ៍ចូលមកដល់រវាង Man Utd និង Inter Milan លើទំហំទឹកប្រាក់ចំនួន ១,២ លានផោន។
អតីតប្រធានក្រុមបិសាចក្រហមរូបនេះត្រូវបានផ្តល់កុងត្រារយៈពេល ៦ ខែដោយលោក Antonio Conte គ្រូបង្វឹករបស់ Inter ដោយភ្ជាប់នូវជម្រើសបន្ថែមរយៈពេលមួយឆ្នាំទៀតជាមួយក្លិបនេះ។ Young ដែលមានវ័យ ៣៤ ឆ្នាំហើយនោះបានធុញទ្រាន់នឹងសំណួរដដែលៗថាថ្ងៃណាទើបគេសម្រេចចិត្តចាកចេញពីក្លិប United។ ដូចនេះគេធ្វើអោយឃើញក្នុងថ្ងៃនេះតែម្តង បើទោះជាលោក Ole Gunnar Solskjaer មានបំណងចង់អោយរូបគេបន្តកុងត្រាថ្មីនៅ Old Trafford ក៏ដោយ។
Young បាននិយាយប្រាប់អ្នកសារព័ត៌មាននៅអ៊ីតាលីថា នេះជាលើកទី ១ ដែលគាត់បានធ្វើដំណើរមកកាន់ទីក្រុង Milan ចាប់តាំងពីលោកបានចំណាយពេល ៩ ឆ្នាំនៅជាមួយក្រុម United។ រីឯនៅអង់គ្លេសឯណោះវិញលោក Solskjaer ក៏បាននិយាយជាមួយអ្នកសារព័ត៌មានដែរថា Young និងឈានចូលវ័យ៣៥ឆ្នាំនៅខែក្តៅខាងមុខនេះ គេអាចបន្តអាជីពជាកីឡាករបាល់ទាត់បានប្រហែល២ឆ្នាំទៀត តាមពិតទៅបើគេបញ្ចប់អាជីពនៅ Old Trafford វាក៏ជារឿងល្អម្យ៉ាងដែរ។
គួរបញ្ជាក់ថា Ashley Young បានក្លាយជាកីឡាកររបស់ Manchester United នៅឆ្នាំ២០១១ និងបានជួយអោយក្រុមនេះឈ្នះពានសំខាន់ៗចំនួន ៤ ក្នុងនោះមានពានរង្វាន់ Premier League, FA Cup, League Cup និង EUROPA League ។