
Neymar ផ្តល់ចម្លើយចំពោះប៉ូលីសប្រេស៊ីលអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ
(BC-99)
ក្រោយពីរងការចោទប្រកាន់ដោយនាង Najila Trindade ពីបទរំលោភសេពសន្ថវៈ ពេលនេះខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្រុម Paris St. Germains បានចេញមុខផ្តល់ចម្លើយដល់ប៉ូលីសហើយកាលពីប៉ុន្មានម៉ោងនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Neymar បានធ្វើការបដិសេធនៅចំពោះស្នងការថាវាមិនមែនជាការពិតនោះទេដែលចោទថារូបគេបានប្រព្រឹត្តអំពើមិនគួរគប្បីលើនាង Najila Trindade នៅសណ្ឋាគារនាទីក្រុងប៉ារីសកាលពីថ្ងៃទី 15 ខែឧសភា។
ការចោទប្រកាន់ខាងលើបានធ្វើអោយប៉ះពាល់ជាខ្លាំងដល់កីឡាករឆ្នើមរូបនេះក្នុងខណៈពេលដែល ក្រុមហ៊ុនកាតឥណទានធនាគរប្រេស៊ីលមួយបាននិយាយថាខ្លួននឹងឈប់ប្រើប្រាស់រូបភាពពាណិជ្ជកម្មរបស់Neymar ដែលបានចុះកិច្ចសន្យាថ្លៃបំផុតក្នុងពិភពលោករហូតទាល់តែស្ថានភាពត្រូវបានដោះស្រាយ។
រីឯក្រុមហ៊ុនផលិតស្បែកជើង Nike Inc បាននិយាយមុននេះថាវាមានការ “ព្រួយបារម្ភយ៉ាងខ្លាំង” អំពីការចោទប្រកាន់ពីបទចាប់រំលោភដោយ Neymar ដែលខ្លួនបានឧបត្ថម្ភ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅឯទីស្នាក់ការប៉ូលីសឯណោះវិញ Neymar ក៏បានអរគុណដល់អ្នកគាំទ្ររបស់គេដែលនៅឋិតនៅខាងក្រៅស្ថានីយជាមួយនិងបដាលើកទឹកចិត្តផ្សេងៗ។
ដោយឡែកនាង Trindade បាននិយាយប្រាប់ប៉ុស្តិ៍ទូរទស្សន៍ប្រេស៊ីលថានាងចង់បានយុត្តិធម៌ពីរឿងចោទប្រកាន់ដែលនាងជាដើមបណ្តឹង។