Benzema រកគ្រាប់បាល់ដំបូងឱ្យ Al Ittihad
Karim Benzema រកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងនៅ Saudi Pro League សម្រាប់ Al-Ittihad ដែលបានយកឈ្នះ Al-Riyadh ៤-០ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។
ខ្សែប្រយុទ្ធបារាំងខាងលើរកបានក្នុងនាទី១៧ តាមពីក្រោយដោយមិត្តរួមក្រុម Abderrazak Hamdallah, Hamdallah និង Al Amri។
ឆ្លងកាត់ការប្រកួត៣លើក Al Ittihad ស្ថិតនៅកំពូលតារាងដោយមាន៩ពិន្ទុពេញ។ ចំណែក Ah Ahli ស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៩ពិន្ទុដូចគ្នា តាមពីក្រោយដោយ Al Hilal នៅលេខ៣ មាន៧ពិន្ទុ៕