លោកគ្រូ ភា សុភ័ក្ត្រា វិលមកធ្វើការជាមួយក្រុមជម្រើសជាតិ វិញ
សហព័ន្ធ បាល់ទាត់កម្ពុជាបានប្រកាសតែងតាំងលោក ភា សុភ័ត្រា និងលោក អ៊ុក សុធី ជាគ្រូជំនួសក្រុមជម្រើសជាតិសម្រាប់រួមការងារជាមួយលោក Ryu គ្រូបង្វឹកជម្រើសជាតិថ្មី ។
លោក ភា សុភ័ត្រា ធ្លាប់សម្រេចចិត្តចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជាម្តងហើយ កាលពីដើមឆ្នាំ២០២០ ដោយហេតុផលផ្ទាល់ខ្លួន ហើយក្នុងនាមជាគ្រូជំនួយ ក៏ធ្លាប់រួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា U22 ឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍កីឡា SEAGAME 2019 ប្រទេសហ្វីលីពីនផងដែរ។
ចំណែក លោក អ៊ុក សុធី ធ្លាប់មានបទពិសោធជាអ្នកសម្របសម្រួលបច្ចេកទេស ក្រុមយុវជនថ្នាលនៃក្លិបភ្នំពេញក្រោន បន្ទាប់ពីលោកប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករ ។
លោកក៏ធ្លាប់ដឹកនាំក្រុមពាក់កណ្តាលអាជីព និងក្រុម Futsal ផងដែរ ។ លោក ភា សុភ័ត្រា និង អ៊ុក សុធីត្រូវធ្វើការជាមួយជនជាតិជប៉ុនក្នុងដឹកនាំប្រកួតរបស់ក្រុមគោព្រៃ ដែលស្ថិតនៅពូលC ធ្វើដំណើរទៅទឹកដីប្រទេសប៉ារ៉ែន នៅចុងខែឧសភានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ ប៉ារ៉ែន នៅថ្ងៃទី៣ ខែមិថុនា ជួបប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី៧ ខែមិថុនា និងប្រកួតចុងក្រោយត្រូវជួបយក្សទី២អាស៊ី គឺប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ៕