
ភ្នំពេញក្រោនបន្តឈរលេខ២តំបន់អាស៊ានល្អទោះចាញ់ Macarthurs
ភ្នំពេញក្រោននៅតែបន្តឈរលើគេក្នុងតារាងលេខ២ល្អប្រចាំតំបន់អាស៊ាននៃពានរង្វាន់ AFC Cup ទោះចាញ់ Macarthurs ៥ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា។
ក្រុមជើងឯកលីគកំពូលកម្ពុជាមាន៩ពិន្ទុពីការប្រកួត៤លើក ឈរលេខ២ក្នុងពូល F ស្មើក្រុមកំពូលតារាងអូស្ត្រាលី Macarthurs តែចាញ់គ្រាប់បាល់។ និយាយពីតារាងលេខ២ល្អតំបន់អាស៊ាន ក្រោននៅពីលើ Terengganu FA របស់ម៉ាឡេស៊ី១ពិន្ទុ និង Haiphong របស់វៀតណាម៣ពិន្ទុ។
ប្រកួតបន្ទាប់ ភ្នំពេញក្រោនត្រូវប៉ះ DH Cebu របស់ហ្វីលីពីន នៅថ្ងៃទី៣០ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក៕