តោះមកដឹងពីប្រវត្តិការដឹកនាំរបស់គ្រូជម្រើសជាតិកម្ពុជាថ្មី
កាលពីព្រឹកមិញនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិជប៉ុន RYU HIROSE ដែលត្រូវមកជំនួសកន្លែងលោក Felix Gonzalez Dalmas បន្ទាប់ពីមិនទទួលបានកិច្ចសន្យាដឹកនាំបន្ត។
បុរសវ័យ ៦៥ឆ្នាំ សញ្ជាតិជប៉ុនរូបនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជាច្រើន ដូចជា៖ ធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១, ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និងធ្លាប់មកដឹកនាំក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។
អតីតកីឡាកររបស់ក្រុម Teikyo High School-Chuo University នេះ កំពុងតែកាន់នូវអាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន ក្នុងនាមជាគ្រូបង្វឹក។ អ្វីដែលពិសេសលោកក៏ធ្លាប់ កាន់ការងារជាគ្រូយុវជនក្លិបយក្សនៅប្រទេសចិន នាក្លិប Guangzhou R&F ផងដែរ។
គួរបញ្ជាក់ផងដែរថាលោក RYU HIROSE ត្រូវមានយុទ្ធនាការស៊ីហ្គេមមួយ នាចុងឆ្នាំ២០២១នេះ នាប្រទេសវៀតណាម និងដឹកនាំក្រុមក្នុងការប្រកួតពានរង្វាន់ធំៗបន្តដូចជា ការប្រកួតជម្រុះ World Cup ២០២២, ការជម្រុះពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និង ព្រឹត្តិការណ៍ Sea Games ២០២៣៕