កំណត់ត្រាសំខាន់ៗនៃ UEFA Champions League គិតចាប់ពីឆ្នាំ ១៩៥៥ មកកំពុងមានការប្រជែងនិងប្រែប្រួលខ្លាំង
បាល់ទាត់ UEFA Champions League ដែលជាពានរង្វាន់អាជីពធំបំផុតរបស់ទ្វីបអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ ១៩៥៥ ដែលរាប់មកដល់បច្ចុប្បន្នមានអាយុកាល ៦៥ឆ្នាំហើយ។ ក្រុមដែលមានលទ្ធភាពចូលរួមប្រកួតនៅជុំផ្តាច់ព្រ័ត្រ (Group Stage) មានតែ៣២ក្រុមតែប៉ុណ្ណោះ ដែលចំរាញ់ចេញពីសហព័ន្ធចំនួន៥៥ទូទាំងទ្វីបអឺរ៉ុប ត្រូវធ្វើការប្រកួតជំរុះតាមរូបមន្តដែលបានកំណត់។ ទំរាំតែអាចលើកពានរង្វាន់នេះបានក្រុមដែលមានលំដាប់កំរិតទៀបជាងគេត្រូវធ្វើការប្រកួតជំរុះរហូតដល់ទៅ ១០ជុំទើបអាចក្លាយជាជើងឯកបាន ប៉ុន្តែសំរាប់ក្រុមដែលមានសមត្ថភាពខ្ពស់ដូចជាក្រុមខ្លាំងមួយចំនួននៅលីកអាជីពទាំង៥ ត្រូវបានផ្តល់សិទ្ធិអោយលេងនៅវគ្គចែកពូលតែម្តង។
៦៥ឆ្នាំកន្លងមក បើយើងសំឡឹងទៅមើលក្រុមដែលឈ្នះពានច្រើនជាងគេគឺ អធិរាជស Real Madrid របស់អេស្ប៉ាញក្លាយជាជើងឯក ១៣សម័យច្រើនជាងគេនិងជាក្រុមដែលឈ្នះពាននេះមុនគេបង្អស់ តាមពីក្រោយដោយស្តេចខ្មោចក្រហម AC Milan របស់អ៊ីតាលីឈ្នះបាន ៧ដង។ ចំណែកក្រុមដែលរងជើងឯកច្រើនជាងគេគឺ សេះបង្កង់ Juventus របស់អ៊ីតាលីចំនួន ៧ដង។
កីឡាករដែលបង្ហាញមុននៅ UEFA Champions League បានច្រើនជាងគេគឺអតីតប្រធានក្រុមរបស់ Real Madrid ដែលបច្ចុប្បន្នលេងអោយក្រុម FC Porto របស់ព័រទុយហ្កាល់ IKer Casillas រាប់ចាប់ពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩៩៩ បានចំនួន ១៧៧ប្រកួត (Real Madrid ១៥០ប្រកួត FC Porto ២៧ប្រកួត) តាមពីក្រោយដោយ C.Ronaldo របស់សេះបង្កង់ Juventus បង្ហាញខ្លួនសរុបបាន ១៦៨ប្រកួត ( Man United ៥២ប្រកួត Real Madrid ១០១ប្រកួត Juventus ១៥ប្រកួត)។
ទិន្ន័យសំខាន់ទាក់ទងនិងការស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងព្រឹត្តិការណ៏នេះបានទៅលើកីឡាករ C.Ronaldo ជាអ្នកកាន់កាប់កំណត់ត្រា All Time Scorers មាន ១២៨គ្រាប់ សំរាប់ការប្រលូកចូលសមរភូមិ UCL ១៦៨ប្រកួតតាំងពីឆ្នាំ ២០០៣មក ក្នុងនោះម្ចាស់ពាន Ballon D’or ៥សម័យ ស៊ុតអោយ៣ក្រុមដូចជា Manchester United ១៥គ្រាប់ Real Madrid ១០៥គ្រាប់ និង Juventus ៨គ្រាប់ រីឯម្ចាស់ពាន Ballon D’or ៦សម័យ Leo Messi ជាអ្នកស្ថិតនៅលេខរៀងទី២នៃការរបស់គ្រាប់បាល់បានច្រើនក្នុងប្រវត្តិបាល់ UCL ដោយរកបាន ១១៤គ្រាប់សំរាប់ការបង្ហាញខ្លួន ១៤០ប្រកួតអោយតែក្រុមអ្នកមានបុណ្យ FC Barcelona តែប៉ុណ្ណោះ។
សំរាប់រហ័សនាមដៃពីងពាងរក្សាសំណាញ់ទីមិនអោយរង្គឺបានច្រើនជាងគេរក្សាដោយលើអ្នកចាំទី Iker Casillas បិទ Clean-sheet បានចំនួន ៥៧លើក ក្នុងនោះ ៥០ប្រកួតជាមួយ Real Madird និង ៧ប្រកួតជាមួយ FC Porto។
នៅមានកំណត់ត្រាជាច្រើនរាប់មិនអស់នៃ Champions League ដែលយើងនិងយកមកបង្ហាញទស្សនិកជននៅពេលក្រោយៗទៀត៕