
គ្រូ Bayern Munich ថាបើឈ្នះ BVB គឺត្រៀមលើកពាន Bundesliga ១០រដូវកាលជាប់គ្នា
ក្រុមកំពូលតារាង Bundesliga ក្រុម Bayern Munich កំពុងខិតកាន់តែកៀកក្នុងការឈ្នះពាន ខណៈដែលពួកគេត្រៀមជួប Dortmund នៅចុងសប្តាហ៍នេះ។
យ៉ាងណាមិញលោក Nagelsmann បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (21 មេសា) ថា “ខ្ញុំគិតថាប្រសិនបើខ្ញុំមិនឈ្នះជាមួយក្រុមទេ ខ្ញុំនឹងមិនមែនជាគ្រូបង្វឹកនៅទីនេះទៀតទេ” ។ “ដូច្នេះតាមទស្សនៈវិជ្ជា ពិតណាស់ វាក៏សំខាន់ផងដែរក្នុងការចុងសប្ដាហ៍នេះ។
រីឯក្រុមរបស់ Marco Rose វិញគិតថា មានមនុស្សតិចណាស់ដែលរំពឹងថា Dortmund នឹងយកឈ្នះលើ Bayern ដោយពេលនេះDortmund មានគម្លាត 9 ពិន្ទុ ហើយនៅសល់តែ 4 ប្រកួតទៀតប៉ុណ្ណោះ ស្របពេល Bayern សង្ឃឹមថានឹងឈ្នះជើងឯក Bundesliga ជាលើកទី១០ជាប់ៗ តែ Dortmund នឹងរារាំងដំណើរការមួយនេះដូចគ្នា៕
-The Nightmare-