Juventus ត្រៀមកញ្ចប់លុយ៣៥លានផោនទិញយក Top Scorer នៅ UCL ឆ្នាំនេះ
Juventus ត្រូវបានសារព័ត៌មានកីឡានៅអ៊ីតាលី Gazzetta dello Sport បានចុះផ្សាយថាមកថា បានត្រៀមលុយ៣៥លានផោនដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haalan ពី Salzburg។
កីឡាករសញ្ជាតិន័រវេសបានស៊ុតបញ្ចូលទី២២គ្រាប់ហើយនៅរដូវកាលនេះ ខណៈរូបគេក៏ជា Top Scorer នៅក្នុងពានរង្វាន់ UEFA Champions League ផងដែរ។
យ៉ាងណាក្តីការចង់បានយុវជនឆ្នើមរបស់ក្រុមរហស្សនាមសេះបង្កង់ខាងលើក៏មានការប្រជែងពីក្រុមអធិរាជស Real Madrid និងក្រុមបិសាចក្រហម Manchester United ផងដែរ។