Takumi Minamino បោះមួយជំហានរំលងអាកាស ចូលរួមជាមួយហង្សក្រហម Liverpool នៅដើមឆ្នាំថ្មី ២០២០
យោងតាមប្រភពពត័មាន The Independent បានអោយដឹងថា ខ្សែប្រយុទ្ធជនជាតិជប៉ុនរបស់ក្រុម Salzburg និងផ្លាស់មកកាន់ទឹកដីរបស់ក្រុមហង្សក្រហម Liverpool ក្នុងទីផ្សារទិញដូរកីឡាករក្នុងខែមករាខាងមុខនេះ។
ក្រុមការពារតំណែងជើងឯក UCL ២០១៩ បានចំណាយកញ្ចប់លុយ ៧លាន២សែន៥ម៉ឺនផោន ប្រជែងឈ្នះបិសាចក្រហម Manchester United និងក្រុមមួយចំនួននៅ Bundesliga ដើម្បីនាំយកកីឡាករ Takumi Minamino មកបន្ថែមលើទំរង់ប្រយុទ្ធនៅដើមឆ្នាំ២០២០ ខាងមុខ។
ក្នុងនោះដែរលោក Jurgen Klopp បានពិនិត្យលើទំរង់លេងរបស់ Minamino ទាំងពីរជើងក្នុងការប្រកួតជំរុះវគ្គចែកពូល មុននិងសំរេចចិត្តបើកភ្លើងខៀវអោយអតីតកីឡាកររបស់ Cerezo Osaka បានចូលរួមជាមួយក្រុមជើងឯក UCL ៦សម័យ។
ក្រុមអ្នកគាំទ្រ Liverpool ជាច្រើនក៏សំដែងការពេញចិត្តដែលកីឡាករវ័យ ២៤ឆ្នាំ Takumi Minamino បានចូលរួមជាមួយក្រុមនៅពេលខាងមុខនេះ៕