អតីតកីឡាករ Chelsea ព្រមានក្លិប Wolves ក្នុងការទទួលយកកីឡាករ Diego Costa មកចូលរួម
(BC-99)
អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea Tony Cascarino បានព្រមានដល់ Wolves ជុំវិញការចង់បានកីឡាករ Diego Costa ដោយឥតតម្លៃខ្លួន។
កិច្ចសន្យារវាង Atletico Madrid និងកីឡាករអន្តរជាតិអេស្ប៉ាញ Dieo Costa និងត្រូវបិទបញ្ចប់ដោយមិនមានការចរចារបន្តវិញឡើយ ខណៈដែលក្រុម Wolves កំពុងតែចាប់អារម្មណ៍លើកីឡាកររូបនេះហើយពួកគេក៏មានទំនាក់ទំនងល្អស្រាប់ជាមួយលោក Jorge Mendes ដែលជាតំណាងផ្ទាល់របស់កីឡាករ។
ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក Tony Cascarino បានមើលឃើញពីសញ្ញាអវិជ្ជមានច្រើនជាងសម្រាប់ Wolves បើនៅតែរឹងទទឹងយក Costa មកចូលរួមក្រុម។
Cascarino បានធ្វើការព្រមានថា“ Wolves កំពុងតែប្រឡែងជាមួយនឹងគ្រោះថ្នាក់។ ខ្ញុំនិយាយដោយភាពស្មោះត្រង់។ ដោយសារតែបទពិសោធដែលគេធ្លាប់បានធ្វើដាក់ក្រុម តោខៀវ ។ គេធ្លាប់បានបង្ករជាបញ្ហានៅពេលដែលគេចង់ចាកចេញពីក្លិប។ ឥឡូវនេះជាក់ស្តែងណាស់គេកំពុងតែបង្ករជាបញ្ហាដល់ Atletico ។ គេចូលរួមប្រកួតបានតិចណាស់ក្នុងឆ្នាំនេះគឺ ៧ ប្រកួតហើយរកបានពីរគ្រាប់ប៉ុណ្ណោះ។ អ្វីដែលខ្ញុំចង់និយាយគឺគេមានបេះដូងស្រឡាញ់បានតែពីតំបូង មិនយូរប៉ុន្មានគេនឹងមានចិត្តនឿយណាយ នៅពេលនោះហើយដែលក្លិបនឹងវឹកវរ”។
គួរបញ្ជាក់ដែរថា Dieo Costa ធ្លាប់បានបង្កររឿងចម្រូងចម្រាស់ក្នុងការផ្លាស់សញ្ជាតិពី ប្រេស៊ីល មកជាជនជាតិ អេស្ប៉ាញ ដែលជារឿងកម្រកើតមានក្នុងវិស័យបាល់ទាត់។ គេធ្លាប់ធ្វើឱ្យ AT Madrid មានបញ្ហាពេលផ្លាស់ទៅ Chelsea តែក៏ធ្វើឱ្យ Chelsea មានបញ្ហាវិញពេលដែលគេផ្លាស់ទៅ AT Madrid សារជាថ្មីដែរ។