ញាក់សាច់! រុស្ស៊ីពិចារណាដកខ្លួនចេញពី UEFA ហើយផ្លាស់មកកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC វិញ
យោងតាមសារព័ត៌មាន Daily Mail Sport បានចុះផ្សាយថា សហព័ន្ធបាល់ទាត់រុស្សីកំពុងពិចារណាក្នុងការដកខ្លួនចេញពី UEFA ហើយមកចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) វិញ បន្ទាប់ពីក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួនត្រូវបានហាមឃាត់ក្នុងការប្រកួត ក្រោយពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន
ប្រសិនបើរឿងនេះកើតឡើងមែន ក្រុមរហស្សនាមខ្លាឃ្មុំទឹកកនឹងប្តូរមកធ្វើការប្រកួតជម្រុះប្រចាំតំបន់អាស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ហើយថែមទាំងត្រូវធ្វើការប្រកួតនៅពានរង្វាន់ AFC Asian Cup វិញផងដែរ
យ៉ាងណាក្តីអ្វីៗនៅមិនទាន់ច្បាស់លាស់នៅឡើយទេចំពោះករណីនេះ ខណៈបើសិនជារុស្ស៊ីពិតជាដកខ្លួនចេញពី UEFA ហើយស្នើរសុំផ្លាស់មកកាន់ AFC ពិតមែននោះគឺនឹងត្រូវមានការបោះឆ្នោតសម្រេចចិត្តពីបណ្តាសមាជិកទ្វីបអាស៊ីជាបន្តទៀត។