កីឡាករចាកចេញច្រើនតែ Busquets នឹកកីឡាករម្នាក់នេះជាងគេ
ក្លឹប FC Barcelona នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹបបានផ្លាស់ប្ដូរគ្រូបង្វឹកនឹងកីឡាករចេញនឹងចូលច្រើនគួរសមទម្រាំបានល្អដល់ពេលនេះក្រោមការដឹកនាំរបស់លោក Xavi ។
ក្នុងនោះខ្សែបម្រើចាស់វស្សារបស់ FC Barcelona នឹងជាប្រធានក្រុមបច្ចុប្បន្ន គឺ Sergio Busquets ប្រាប់សារព័ត៍មាន EsportsRAC ថាខ្លួនពិតជាចង់ឲ្យមិត្តរួមក្រុមម្នាក់មកកាន់ក្លឹបវិញណាស់ក្នុងចំនោមកីឡាករដែលចាកចេញទៅ នោះគឺ Leo Messi ដែលជាមិត្តលេងជាមួយគ្នាកន្លងមកជាពិសេសគេមិនសប្បាយចិត្តនៅប្រទេសបារាំង។ តែ Busquets ក៏បានដឹងដែរថា វាពិតជាពិបាក ខណៈដែលគេកំពុងស្ថិតនៅក្រោមកិច្ចសន្យាជាមួយ Paris Saint-Germain” ។
យ៉ាងណាមិញនេះជាសារមួយដល់កីឡាករជំនាន់ក្រោយរបស់ Barca មុនសម្រេចចិត្តចាកចេញដូចជា Gavi និង Araújo ព្រោះបើចាកចេញពី Barcelona នោះនឹងសោកស្តាយក្រោយ Busquets បានបន្ថែម៕
-Monsoon