ក្រោយទាត់ចូល១គ្រាប់ឲ្យ West Ham ខ្សែប្រយុទ្ធអ៊ុយក្រែនស្រក់ទឹកភ្នែកភ្លាម
Andriy Yarmolenko ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ West Ham United ក្រោយរូបគេទាត់បញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតឈ្នះ Aston Villa ២ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។
ការទទួលសម្លេងលើកទឹកចិត្តកាន់តែច្រើននេះ ដោយសារតែគេបានសម្រក់ទឹកភ្នែកអំឡុងអបអរគ្រាប់បាល់បញ្ចូលទី និងជាការស្រក់ទឹកភ្នែកដែលបង្ហាញពីការនឹកគិតដល់ប្រទេសអ៊ុយក្រែនរបស់គេ។
ក្រោយចប់ការប្រកួត Yarmolenko ត្រូវបានគណៈកម្មការរៀបចំផ្ដល់រង្វាន់ជាកីឡាករល្អប្រចាំការប្រកួត៕