
អ្នកគាំទ្រ Chelsea បារម្ភពីស្ថានភាពរបស់ក្លឹបទោះបីប្រកួតឈ្នះក្ដី
អ្នកគាំទ្រ Chelsea បង្ហាញអារម្មណ៍ពិតពេល Chelsea ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល នឹងបាននិយាយថាពួកគេបារម្ភថាយុគសម័យនៃភាពជោគជ័យរបស់ក្លឹបនឹងត្រូវបញ្ចប់បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិកាលពីសប្តាហ៍មុន។
ពេលនេះ Chelsea ស្ថិតក្នុងស្ថានភាពទន់ខ្សោយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មលើលោក Abramovich និងអ្នកជំនួញរុស្ស៊ីផ្សេងទៀតដោយថា លោក Abramovich មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន អស់ជាច្រើនទសវត្សរ៍មកហើយ។
ម្ចាស់ជើងឯកអ៊ឺរ៉ុនេះកំពុងដំណើរការក្រោមអាជ្ញាប័ណ្ណពិសេសរបស់រដ្ឋាភិបាលដែលរួមបញ្ចូលច្បាប់តឹងរឹងលើការចំណាយប្រតិបត្តិការហើយ ក្រុមអាចបន្តលេង និងផ្តល់ប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិក ប៉ុន្តែមិនអាចទិញ ឬលក់កីឡាករ ដែលជាបញ្ហាចម្បងសម្រាប់ក្លឹប៕
-Monsoon-