Busquets ជាប្រធានក្រុមថ្មីនៅ Barcelona ជំនួស Messi
Sergio Busquets នឹងរ៉ាប់រងតួនាទីជាប្រធានក្រុមថ្មីរបស់ FC Barcelona បន្ទាប់ពីការចាកចេញពី Lionel Messi។ នេះបើយោងតាមសារព័ត៌មាន Marca។
ស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាអេស្ប៉ាញមួយនេះបន្ថែមថា Gerard Pique, Sergio Roberto និង Jordi Alba នឹងបន្តតំណែងជាអនុប្រធានក្រុម។
អំឡុងការប្រកួតមិត្តភាពដណ្ដើមពានរង្វាន់ Joan Gamper Trophy កាលថ្ងៃអាទិត្យ ទី០៨ ខែសីហា Busquets បានបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមផ្លូវការរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ។
គួរដឹងដែរថា ទាំងប្រធានក្រុម និងអនុប្រធានក្រុមទាំង៤ខាងលើសុទ្ធតែដុះដាលចេញពីថ្នាលរបស់ Barcelona ទាំងអស់៕