ទស្សនាវីដេអូ Cristiano Ronaldo តែត១គ្រាប់ឲ្យ Juventus ឈ្នះ AC Milan លើកពាន Italian Super Cup
Juventus បានឈ្នះជើងឯកពានរង្វាន់ Italian Super Cup ក្រោយពីផ្តួល AC Milan នៅក្នុងការប្រកួតដែលធ្វើឡើង នាទីក្រុង Jeddah ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីយប់មិញ។
ជំនួប៤៥នាទីដំបូង គ្មានគ្រាប់បាល់កើតឡើងទេ បើទោះជា Juventus អាចគ្រប់គ្រងទីលាន បានដល់ទៅ ៦៥ភាគរយ ក្តី។ អូសបន្លាយមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Cristiano Ronaldo តែតបញ្ជូលទីនៅនាទីទី៦១ នាំអោយក្រុមសេះបង្កង់នាំមុខ១គ្រាប់ហើយលទ្ធផល ១ទល់នឹង០ បានបន្តដល់ចប់ការប្រកួត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ចាក់ថា នេះគឺជាការឈ្នះជើងឯកពាន Italian Super Cup លើកទី៨ របស់ Juventus ដោយពួកគេជាក្រុមដែលឈ្នះពានរង្វាន់ច្រើនជាងគេបង្អស់ពោលគឺវ៉ាហួស AC Milan ដែលឈ្នះពានរង្វាន់នេះចំនួន៧ដង៕
ទស្សនាវីដេអូហាយឡាយ៖