Anthony Martial មានក្លឹបចង់បានហើយនៅហ៊ានបដិសេដសំណើរទៀត
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Premier League ទាំងពីរក្លឹបនេះគឺ ក្លឹប Newcastle United និងក្លឹប Tottenham Hotspur ។
កីឡាករវ័យ២៦ឆ្នាំរូប ធ្លាប់ត្រូវបានប្រកាស នឹងចាកចេញពីក្លឹប Manchester United នៅខែមករា ឆ្នាំ២០២២នេះ ឲ្យតែមានក្លឹបណា ដែលគេពេញចិត្តទាក់ទងចង់បាន។ ដោយសារបែបនេះហើយ ទើបក្លិប Newcastle United និងក្លឹប Tottenham Hotspur បានធ្វើការទាក់ទងទៅ។ ទោះយ៉ាងណា បើតាមសារពត៌មាន Daily Mail បានឲ្យដឹងថា Martial ចង់ទៅក្លឹបក្រៅពី Premier League ដោយក្លឹបដែលរូបគេ ចង់ទៅនឹងធ្លាប់បានទាក់ទងកន្លងមកមានដូចជាក្លឹប Barcelona ក្លឹប Sevilla និងក្លឹប Juventus ជាដើម។
ក្នុងចំណោមក្លឹបទាំង៣នេះ Sevilla បានទាក់ទងចង់ខ្ចីជើង Martial រហូតប៉ុន្តែ រាថយវិញដោយសារតែ Man UTD ទាមទារខ្ពស់ពេក ដោយទារឲ្យបង់ថ្លៃខ្ចីជើង និងបង់ថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ទាំងអស់តែម្ដង។
បើ Anthony Martial មិនព្រមចូលរួមជាមួយក្លឹបថ្មីណាមួយនោះ អញ្ចឹងរូបគេនឹងនៅបន្តជាមួយ Man UTD រហូតដល់ចប់កុងត្រារហូតដល់ឆ្នាំ២០២៤៕
អត្ថបទ៖ Monsoon