សមាជិក Manchester United មួយរូបយល់ព្រមបន្តកុងត្រាថ្មីដោយទទួលបានប្រាក់ខែគុណនឹង២
យោងតាមការបញ្ជាក់ពីប្រភពជិតស្និទពីកីឡដ្ឋាន Old Trafford បានឲ្យដឹងថា ខ្សែប្រយុទ្ធ Marcus Rashford ត្រៀមរួចរាល់ក្នុងការចុះកុងត្រាថ្មីបន្តទៀតជាមួយ Manchester United ដោយទទួលបានថ្លៃពលកម្ម១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដោយកិច្ចសន្យាថ្មីផ្ដល់ដល់គេនូវថ្លៃនឿយហត់មួយគុណនឹងពីរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កិច្ចសន្យាចាស់កីឡាករវ័យក្មេងខាងលើកនេះនៅសល់ត្រឹមមួយរដូវកាលទៀតប៉ុណ្ណោះ ខណៈការព្រមព្រៀងរវាងភាគីទាំង២បានធ្វើឡើយ ក្រោយពីលោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធិរបស់ក្រុមរហស្សនាមបិសាចក្រហមកាលពីពេលថ្មីៗនេះ។
គួរឲ្យដឹងថា នៅក្នុងរដូវកាលនេះ Marcus Rashford បានបង្ហាញខ្លួនឲ្យ Man UTD បានចំនួន៣៨ប្រកួតគិតគ្រប់កម្មវិធីទាំងអស់ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ ហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assist) បានចំនួន៩ដងផងដែរ។