Real Madrid ចាញ់មែន! តែ Karim Benzema រាសីឡើង
ទោះបីជាយប់មិញនេះ អធិរាជស Real Madrid បានប្រកួតចាញ់ក្លិប Sheriff យ៉ាងអាម៉ាសនៅក្នុងទឹកដីខ្លួនឯងក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បាននៅក្នុង១៧រដូវកាលជាប់ៗគ្នា នៃក្របខ័ណ្ឌ UEFA Champions League ក្រោយរកបានមួយគ្រាប់ ក្នុងជំនួបជាមួយក្រុម Sheriff កាលពីយប់មិញ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានវ៉ាដាច់អតីតខ្សែប្រយុទ្ធ Raul ក្លាយជាកីឡាករទី៤ ដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេគ្រប់ពេលនៅ UCL។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតសន្សំពិន្ទុ UEFA Champions League ក្លិប Real Madrid ឋិតក្នុងពូល D ដោយឈរលេខ២មាន៣ពិន្ទុ ក្រោយការប្រកួត២លើកន្លងមកឈ្នះ១និងចាញ់១ប្រកួត៕