
ថាម៉េច! Man Utd ទិញបាន Harry Maguire គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ
ការផ្ទេរកីឡាករខ្សែការពារ Harry Maguire ទៅកាន់ក្លឹប Manchester united កាន់តែដំណើរការរលូនទៅៗហើយ នេះបើយោងតាមការប្រកាសឲ្យដឹងពីសំណាក់ក្លឹប Leicester City។ ជាមួយគ្នានេះ តាមប្រភពដែលជិតស្និទ្ធនឹងក្រុម Man Utd បានអះអាងថាពួកគេមិនទាន់បានយល់ព្រមលើតម្លៃខ្លួន 80 លានផោនជាមួយក្រុម Leicester City សម្រាប់ Maguire នោះទេ ប៉ុន្តដំណឹងល្អអាចនឹងកើតមានឡើងឆាប់ៗខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការនៅតែប្រាថ្នាចង់បានខ្សែការពាររូបនេះពីក្លឹប Leicester ដោយសារតែ Maguire បានឈរនៅលើកំពូលតារាងបញ្ជីកីឡាកររបស់ក្លឹបពេញមួយរដូវក្តៅ បន្ទាប់ពីលោក Ole Gunnar Solskjaer បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ពង្រឹងខ្សែការពាររបស់គាត់។ តាមពិតទៅ Maguire ត្រូវបានលោក Jose Mourinho ចង់បានតាំងពីរដូវកាលមុនមកម្លេះ, ហើយបើយោងតាមប្រភព The Sun បានបញ្ជាក់ថា ក្លឹប Manchester united បានចុះកុងត្រាទិញយកខ្សែការពាររូបនេះរួចរាល់បាត់ទៅហើយ គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ៕