Ancelotti តកុងត្រានៅ Real Madrid ដល់ ២០២៦
គ្រូបង្គោល Carlo Ancelotti បានបន្តកិច្ចសន្យាថ្មីនៅ Real Madrid ដល់ឆ្នាំ២០២៦។
បុរសជនជាតិអ៊ីតាលីត្រូវបានតែងតាំងជាគ្រូធំក្រុមអធិរាជសជាលើកទី២ក្នុងឆ្នាំ២០២១ លើកិច្ចសន្យា៣ឆ្នាំ។
គ្រូបង្វឹកវ័យ៦៤ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងតំណែងគ្រូបង្គោលថ្មីជម្រើសជាតិប្រេស៊ីល តែចង់នៅបន្តការងារក្លិប។
លោក Ancelotti ឈ្នះពានចំនួន១០នៅ Real Madrid រួមទាំងជើងឯក UEFA Champions League ២លើក៕