ព្រៃវែង ទំលាក់ កងយោធពលខេមរភូមិន្ទ ដោយបាល់ ១១ ម៉ែត្រ
ក្រុមខេត្ត ព្រៃវែង បានទំលាក់ កងយោធពលខេមរភូមិន្ទចេញពីពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ។
ជើង១ ក្រុមទ័ពឈ្នះក្នុងដី ១ ទល់ ០ ខណ:ជើងទី២ នាទឹកដីខេត្ត ព្រៃវែង ក្រុមម្ចាស់ផ្ទះបានយកឈ្នះ ៤ ទល់ ៣ ធ្វើអោយគិតទាំងពីរជើងស្មើគ្នា ៤ ទល់ ៤ ឈានដល់ការទាត់បាល់ ប៉េណាំងទី ដោយ ព្រៃវែង ឈ្នះ ៥ ទល់ ៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រង់ចាំប៉ះ បឹងកេត រឺ វិសាខា ។