Hwang Hee-chan ក្លាយជាកីឡាករ Wolves ទី៣ដែលរកបានចាប់ពីគ្រាប់ឡើងនៅ PL
ខ្សែប្រយុទ្ធ Hwang Hee-chan បានក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្ត្រ Wolverhampton ដែលរកបានចាប់ពី១០គ្រាប់ឡើងទៅក្នុងមួយរដូវកាលនៅ Premier League។
កីឡាករ២រូបមុនរបស់ Wolves ដែលធ្វើបានបែបនេះមាន Raul Jimenez ក្នុងរដូវកាល២០១៨/២០១៩ និង២០១៩/២០២០។ ម្នាក់ទៀត គឺ Steven Fletcher រដូវកាល ២០១០/២០១១ និង ២០១១/២០១២។
យ៉ាងណា Hwang ចំណាយពេលត្រឹម១៩ប្រកួតប៉ុណ្ណោះដើម្បីសម្រេចបានចាប់ពី១០គ្រាប់ឡើងបែបនេះនៅ Premier League៕