សឿយ វិសាល ជាកីឡាករចូលលេងក្នុងក្រុមធំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាច្រើនជាងគេ
បើនិយាយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ក្រុមធំ ខ្សែការពារ សឿយ វិសាល ជាអ្នកចូលលេងបានច្រើនជាងគេបំផុត គិតត្រឹមពេលនេះ។
ប្រធានក្រុមព្រះខ័នរាជស្វាយរៀងបង្ហាញខ្លួនបាន៧៥ប្រកួតសម្រាប់ការប្រកួតផ្លូវការដោយ FIFA និង៣ប្រកួតក្រៅផ្លូវការថែមទៀត។ នេះបើតាមវិបសាយ National Team។
វិសាលផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងក្រុមអាស៊ីអឺរ៉ុបយូណាយធីត មុនផ្ទេរទៅព្រះខ័នរាជស្វាយរៀង ជើងទី២ រដូវកាល២០១៤ និងជាឆ្នាំដែលរូបគេជាប់ជម្រើសជាតិតាំងពីពេលនោះមក។ គេក៏ស្ថិតក្នុងចំណោមប្រធានក្រុមមួយរូបដែរ៕