លោក ប៊ួយ ដារី ប្រតិកម្មរឿង CPL ឱ្យកីឡាករជិះម៉ូតូរង្វាន់លើស្មៅ
លោក ប៊ួយ ដារី អ្នកជំនាញស្មៅកីឡដ្ឋានបានបញ្ចេញប្រតិកម្ម ក្រោយឃើញវីដេអូប្រគល់រង្វាន់ម៉ូតូពីសំណាក់ក្រុមហ៊ុន Cambodian Premier League ទៅកាន់ខ្សែប្រយុទ្ធ Ndogo Willy របស់អាយអេសអាយដង្កោសែនជ័យ ហើយឱ្យរូបគេជិះម៉ូតូនោះលើស្មៅកីឡដ្ឋាន។
អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាបយូណាយធីតបានសរសេរថា តើអ្នកមានអារម្មណ៍យ៉ាងម៉េច។ សម្រាប់ខ្ញុំវាមិនត្រូវទេ។
គួរដឹងដែរថា លោក ប៊ួយ ដារី ក៏ជាអ្នកទទួលគម្រោងរៀបចំស្មៅនៅកីឡដ្ឋាន KMH Park របស់អាយអេសអាយដង្កោសែនជ័យផងដែរ៕