ចន្ធា, ប៊ុនឆៃ និងសា ទី ជាកីឡាករមាន Test Speed ល្អជាងគេ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា៣រូប គឺ សៀង ចន្ធា, សា ទី និងតាំង ប៊ុនឆៃ បានជាប់តេស្ដល្បឿនក្នុងគោលការណ៍ថ្មីដែលរៀបចំឡើងដោយអ្នកចាត់ការទូទៅ Keisuke Honda។
បើតាមការចុះផ្សាយ កីឡាករទាំង៣ខាងលើអាចរត់ដល់២៣ ខណៈលោក Honda ចេញបទបញ្ជាថ្មីមកថា ប្រសិនបើនរណាមិនអាចរត់ដល់២០,៥ ទេ នោះនឹងមិនអាចជាប់ជម្រើសជាតិបានទេ។
ការចែងបទបញ្ជាថ្មីនេះដោយសារតែលោក Honda មើលឃើញថា កីឡាករមួយចំនួនមិនបានរត់គ្រប់គ្រាន់ក្នុងការប្រកួតជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា កន្លងទៅ៕