Southgate បន្តធ្វើគ្រូធំអង់គ្លេសដល់ ២០២៤
អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសេ លោក Gareth Southgate បានយល់ព្រមបន្តកិច្ចសន្យាដល់ឆ្នាំ២០២៤។
កុងត្រាចាស់របស់អតីតអ្នកចាត់ការ Middlesbrough នឹងអស់សុពលភាពក្រោយចប់យុទ្ធនាការ FIFA World Cup 2022 ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតារ។
ក្រៅពីលោក Southgate លោក Steve Holland ដែលជាជំនួយការក៏តកុងត្រាដល់ខែធ្នូ ឆ្នាំ២០២៤ដែរ៕