Liverpool ពិភាក្សាផ្ទេរខ្សែបម្រើជប៉ុនម្នាក់ពី Stuttgart
Liverpool កំពុងពិភាក្សាជាមួយ Stuttgart លើការចុះហត្ថលេខាលើខ្សែបម្រើជប៉ុន Wataru Endo ។
កីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន រកបាន៥គ្រាប់ និង assist ៤ដង។
Stuttgart បានជៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន ដោយបានឈ្នះការប្រកួត Play-off ទល់នឹង Hamburg ។
Liverpool បានបែរទៅរក Endo បន្ទាប់ពីខកខានលើកីឡាករអន្តរជាតិអេក្វាឌ័រ Moises Caicedo ដែលបានចូលរួមជាមួយ Chelsea ពី Brighton ក្នុងកិច្ចព្រមព្រៀង១១៥លានផោន។
Liverpool ចង់បានខ្សែបម្រើការពារមួយរូប បន្ទាប់ពីការចាកចេញរបស់ Fabinho, Jordan Henderson និង James Milner នៅរដូវក្តៅនេះ ខណៈដែលខ្សែបម្រើកណ្តាល Naby Keita និង Alex Oxlade-Chamberlain ក៏បានចាកចេញដែរ។
Endo ដែលលេងបាន៥០ប្រកួតសម្រាប់ជម្រើសជាតិជប៉ុនបានចូលរួមជាមួយ Stuttgart ដំបូងក្នុងលក្ខខណ្ឌខ្ចីពេញមួយរដូវកាលក្នុងឆ្នាំ២០១៩ មុនផ្ទេរជាកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍៕