Man City ឈ្នះ Sevilla លើកពាន UEFA Super Cup
Manchester City បានលើកពានរង្វាន់ UEFA Super Cup ក្រោយឈ្នះ Sevilla ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១។
Man City បានចាញ់ Arsenal ដោយបាល់១១ម៉ែត្រ អស់ពាន Community Shield តែបានប៉េណាល់ទីឈ្នះ Sevilla វិញ។
Youssef En-Nesyri បានតែតបញ្ចូលទីឱ្យ Sevilla ដែលជាម្ចាស់ពាន Europa League ក្នុងនាទី២៥។ ចូលដល់វគ្គទី២ Cole Palmer បានតាមស្មើវិញដោយការតែតបញ្ចូលទីដូចគ្នា។ ការប្រកួតក៏ឈានដល់បាល់១១ម៉ែត្រកាត់សេចក្ដី។
ដូច្នេះនេះជាពានទី៤ផងដែរសម្រាប់ Man City គិតតែក្នុងឆ្នាំ២០២៣៕