Spurs ជជែកជាមួយ Lazio រឿងលក់ Lloris
Tottenham កំពុងពិភាក្សាជាមួយ Lazio ជុំវិញការលក់ដ៏មានសក្តានុពលរបស់អ្នកចាំទី និងអតីតប្រធានក្រុម Hugo Lloris ។
អតីតកីឡាករជម្រើសជាតិបារាំងត្រូវបានដកចេញពីក្រុម Spurs ពេលបើកយុទ្ធនាការ Premier Leagueស្មើ Brentford ។
Lloris បានបង្ហាញពីបំណងចង់ចាកចេញពីនៅដើមរដូវក្តៅនេះ ហើយក៏មិនបានស្ថិតក្នុងដំណើរ preseasonនៅប្រទេសអូស្ត្រាលី និងចុងបូព៌ាផងដែរ។
គេបានបង្ហាញខ្លួន៤៤៧ប្រកួតឱ្យ Spurs ចាប់តាំងពីផ្ទេរពី Lyon ក្នុងឆ្នាំ ២០១២៕