Wayne Rooney បដិសេធការរិះគន់ក្រោយមកកាន់តំណែងក្លិបអាមេរិក DC United
លោក Wayne Rooney បានបដិសេធការរិះគន់ដែលថា ការវិលត្រលប់មកដឹកនាំក្លិបអាមេរិក DC United ជាការបរាជ័យក្នុងអាជីពជាគ្រូបង្វឹក។
ចាប់តាំងពីមានព័ត៌មានថា Rooney វិលទៅដឹកនាំក្លិបអាម៉េរិក ស្រាប់តែមានរិះគន់ថា អតីតខ្សែប្រយុទ្ធ Man UTD បរាជ័យក្នុងអាជីព ក្រោយដឹកនាំក្លិប Derby County ធ្លាក់ទីលីគទី៣អង់គ្លេស។ យ៉ាងណា លោក Rooney បានឆ្លើយតបថាការទៅដឹកនាំក្លិបអាម៉េរិកមិនមែនជាការបរាជ័យនៃអាជីពឡើយ។
Rooney បាននិយាយបែបនេះថា “ខ្ញុំបានឃើញអត្ថបទមួយចំនួន ដោយបាននិយាយថាអាជីពការដឹកនាំរបស់ខ្ញុំបរាជ័យ ហើយខ្ញុំគិតថានេះជារឿងដែលមិនគោរពមួយដល់លីគអាម៉េរិកមួយនេះ។ ខ្ញុំបានដឹកនាំ Derby ជាង ១៨ខែ ខ្ញុំមានអារម្មណ៍ទទួលបានបទពិសោធន៍ច្រើនពីការបង្វឹកនេះ ក្នុងនាមជាអ្នកចាត់ការ ហើយការវិលមកអាម៉េរិកជាការប្រកួតប្រជែងដ៏អស្ចារ្យ។”
-F11