រឿង សោភ័ណ្ឌ បន្តតស៊ូលើវិថីគុនខ្មែរដើម្បីមានលទ្ធភាពធ្វើផ្ទះឲ្យកូនៗ
អ្នកលេងកណ្ដាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ នឹងវិលចូលសង្វៀនគុនខ្មែរវិញហើយ ក្រោយបាត់មុខមួយរយៈធំ ដោយគេនឹងចូលរួមព្រឹត្តិការណ៍គុនខ្មែរអលស្តារ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ។
សិស្សគុនក្លិបម្កុដរាជសីហ៍នឹងប្រកួតជាមួយកីឡាករអ៊ីរ៉ង់ ខៃវ៉ាន សូលៃម៉ានី ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។ ការខកខានប្រកួត ក៏ដោយសារតែបញ្ហាកូវីដ១៩ ដែលមិនមានកីឡាករបរទេសចូលមករយៈពេលយូរមកហើយនោះ។ គេបញ្ជាក់ថា មិនចង់ប្រកួតជាមួយកីឡាករក្នុងស្រុកទេ។
ដោយឡែកមុនការប្រកួតឈានមកដល់ រឿង សោភ័ណ្ឌ បានសរសេរលើ Facebook ថា “៖បងត្រូវតែស៊ូដើម្បីកូនធំៗហើយប៉ាមិនទាន់មានលុយធ្វើផ្ទះឲ្យកូននៅទេ ខ្ញុំនឹងខំប្រឹងលើវិថីមួយនេះរហូតមានលុយធ្វើផ្ទះឲ្យកូននៅស៊ូស៊ូខ្លួនឯង ជួបខ្ញុំបាននៅថ្ងៃ 25គុនខ្មែរអលស្តារ។”