លន បញ្ញា ក្លាយជាជើងឯកកម្ពុជាសង្វៀនគុនខ្មែរ
លន បញ្ញា បានក្លាយជាម្ចាស់ជើងឯកកម្ពុជាសង្វៀនគុនខ្មែរ ក្រុមទី១ បន្ទាប់ពីបានយកឈ្នះ គង់ សំបូរ ដោយពិន្ទុ នាសង្វៀន CNC ព្រឹកថ្ងៃ សៅរ៍ ទី ១៥ សីហា នេះ ។
ការប្រកួតពេញ៥ទឹក ចៅក្រមបានផ្តល់ពិន្ទុ លន បញ្ញា ឈ្នះដោយឯកច្ឆ័ន្ទ ៥ ទល់ ០ ។
កូនសិស្សលោក ធន់ សុភា ទទួលបាន ម៉ូតូ ១គ្រឿង លុយ ៥០០ដុល្លារ និងឈរចាំប្រកួតផ្តាច់ព័្រត្រដណ្តើមខ្សែក្រវាត់ ដោយត្រូវចាំជើងឯកក្រុមទី២ ជាបន្តទៀត ។
ចំណែកលេង៣ បានទៅលើ ឡុង បេនលឿន ដោយឈ្នះពិន្ទុ ឈាន ហុង ។
ក្រុមទី២ មាន រិន សារ័ត្ន , សូត្រ ខេវិន , អេលីត សាន់ , សោម វិឆ័យ , វែន ហុងជីវ៉ុង , សឿន ស្នើម , ឡុង ឡា ៕