
ឌិនណាផូ មិនដែលចាញ់ ហ្វុនលួង ចាំមើលប៉ះ ឡៅ ចិត្រា សប្តាហ៍នេះ
កីឡាករថៃកាត់បារាំង ឌិនណាផូ ដែលធ្លាប់ឈ្នះ ឃុន ឌីម៉ា និង ឡុង សំណាង រួមទាំងកីឡាករគុនខ្មែរជាច្រើនទៀតនឹងប៉ះជាមួយជើងខ្លាំងវ័យកម្ពុជា ឡៅ ចិត្រា នាថ្ងៃសៅរ៍ ទី ១៧ ខែ សីហា ក្នុងកម្មវិធីប្រកួតដណ្តើមប្រាក់លានខារ៉ាប៉ាវ ចាប់ពីម៉ោង ២ រសៀលតទៅនាសង្វៀន CBS ។
ឡៅ ចិត្រា ទើបចាញ់កីឡាករថៃ ហ្វុនលួង កាលពីប៉ុន្មានសប្តាហ៍មុននាសង្វៀន CBS ខណៈដៃគូគេសប្តាហ៍នេះ ឌិនណាផូ មិនដែលចាញ់ ហ្វុនលួង នោះទេក្នុងការប្រកួតពីរដងជាមួយ ហ្វុនលួង ដោយឈ្នះម្តង និង ស្មើ ម្តង នាប្រទេសថៃ ចាំមើលតើ ចិត្រា អាចយកឈ្នះកីឡាករថៃមកពីខេត្តសុរិន្ទម្នាក់នេះបានដែរទេ ?